ឆ្នាំ២០១១ ជាឆ្នាំមិនច្បាស់លាស់មួយសំរាប់នាងលីនសេឡូហាន ដែលត្រូវចាកចេញពីមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននាថ្ងៃទី៣ មករា ។ នាងឡូហានស្ថិតនៅទីនោះចាប់តាំងពី៣ខែមកហើយ។ នាងឡូហាននៅតែស្ថិតនៅក្រោមការសើុបអង្កេតពីបទវាយដំនារីជំនួយការព្យាបាលរោគញៀនថ្នាំ ម្នាក់នៃមជ្ឈមណ្ឌល BETTY FORD កាលពីខែធ្នូ ។ ក្នុងរឿងនេះនាងអាចមានទោសជាប់គុក៦ខែ។ ក្រោយពីស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន BETTY FORD រយៈពេល៣ខែមក បណ្តាអ្នកជំនាញការវាយតំលៃថា តារាចំរៀង និងតារាភាពយន្តវ័យក្មេងរូបនេះកំពុងតែឈានទៅជាដាច់ការញៀនថ្នាំ ហើយ តែនាងត្រូវស្ថិតក្រោមការត្រួតពិនិត្យពេទ្យបន្តទៀត៕